វាចា​អ្នក​និពន្ធ

ខ្ញុំ​មិនដឹងថាខ្លួនខ្ញុំធ្លាប់ជាក្មេងបែបណាទេ គ្រាន់តែបានដឹងថា ​ខ្ញុំ​ធ្លាប់​​ចូល​ចិត្តតែងនិពន្ធតាំងពីចេះសរសេរអក្សរខ្មែរដំបូង​មកម្ល៉េះ ។​

ខ្ញុំ​ធ្លាប់តែង រឿងព្រេងបុរាណតាំងពីថ្នាក់ទី៤មកម្ល៉េះ (ចាំ​មាន​ពេល​ទំនេរ ខ្ញុំនឹងសរសេរឡើងវិញព្រោះនៅចាំខ្លះដែរ)  កាល​នោះ​ក៏​បាន​យកឲ្យមិត្តភក្តិអានដែរ តែ​ពេល​អាន​ហើយ​គ្មាន​នរណា​សរសើរ​សោះ  ប៉ុន្តែខ្ញុំមិនដែលអាក់អន់ចិត្តឬ បាក់ទឹកចិត្តអ្វីឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំតែងគិតថា មនុស្សផ្សេងគ្នាតែងមានគំនិតផ្សេងៗពីគ្នា។

ក្រោយ​មក​មិន​ដឹង​ថា​ហេតុ​អ្វី​ទេ​ឲ្យ​តែ​ខ្ញុំ​ជួប​នឹង​អារម្មណ៌​អ្វី​ថ្មីៗ​ជា​ពិសេស​គឺ​ជួប​មិត្តភក្តិថ្មីតែម្តងខ្ញុំតែងតែសរសេរទុកឬ តែង​ជា​កំណាព្យ​ក៏​មាន​ដែរ​រហូត​មក​ដល់​ពេល​ចូល​មហា​វិទ្យាល័យ​ទើប​ឈប់​តែង​ព្រោះ​រវល់​ពេក។​តែ​មិន​ដឹង​ថា​សៀវភៅ​ឬ​ក្រដាស​កំណាព្យ​អស់​ហ្នឹង​ទៅណាអស់ហើយទេ។ សង្ស័យ​តែ​ម៉ាក់​យក​ខ្ចប់​អីវ៉ាន់​អស់​ក៏​មិន​ដឹង​ព្រោះ​កាល​នោះ​លក់​ចាប់​ហ៊ួយ​នៅ​ផ្ទះ​ផង​បើ​មិន​អញ្ចឹង​ក៏​លក់​អេត​ចាយ​អស់ដែរ)។

ទើប​តែ​ប៉ុ​ន្មាន​ថ្ងៃ​មុន​រក​ឃើញ​សៀវភៅ​កំរង​អនុស្សាវរីយ៌​ចាស់​មួយ​ក្បាល​ដែល​ស្រមោច​យក​ទៅ​ធ្វើ​សំបុក​ក្នុងនោះ​ខ្ញុំក៏បាន​បើក​ឃើញ​ក្រដាស​កំណាព្យ​មួយ​ចំនួន​ផង​ទើប​យក​មក​ចង​ក្រង​ទុក​កុំឲ្យ​បាត់​ទៀត​។

វាចាចិត្តកំរងអនុស្សាវរីយ៌

ឱ!មិត្តទាំងឡាយទាំងប្រុសស្រី ដែលមាននិស្ស័យគួររាប់អាន
ខ្ញុំមានចិត្តរំភើបពេញប្រាណ រីករាយហួសប្រមាណមកពីអ្វី?

គឺព្រោះតែរូបពៅនឹមនួន កាន់ស្លាបប៉ាកាខ្លួនក្លែងកវី
ចារនូវអក្ខរាថ្លែងសំដី ផុសពីចិត្តនូវម្ចាស់សៀវភៅ។

ខ្ញុំពិតជាមិនដែលនឹកស្មាន ថាជួបកល្យាណមិត្តប្រុសស្រី
ជាមិត្តល្អពិតដូចស្រម៉ៃ ក៏រៀបរៀងនូវមិត្តកំរង។

សូមមិត្តទាំងអស់ផ្តល់កិត្តិយស ចូលរួមចំពោះការចងក្រង
ឆ្លើយតបនឹងទឹកចិត្តខ្ញុំផង រាប់អានកន្លងដល់គ្រប់គ្នា។

កាលៈទេសៈមិនទៀងទាត់ ថាយើងត្រូវព្រាត់គ្នាពេលណា?
ហើយជួបគ្នាវិញឬយ៉ាងណា? នោះត្រូវរក្សានូវស្សាវរីយ៌។

សូមសន្យាថានឹងខិតខំ រក្សារៀបចំស្មើជីវី
ដូចមិត្តភាពយើងដែលនារី ខំរក្សាពីដើមរៀងមក។

មិត្តទាំងអស់ពិតមានតម្លៃ ធំធេងពេកក្រៃសំរាប់ខ្ញុំ
មិត្តបានរួមចំណែកជួយមុំ សំរេចការក្នុងឆាកជីវិត។

ក្នុងវ័យសិក្សាឬយុវវ័យ សូមមិត្តប្រុសស្រីជួយរិះគិត
វ័យនេះមានន័យសំខាន់ពិត ក្នុងការប្រឹងគិតស្វ័យសិក្សា។

ដូចជាការយើងសេពគប់មិត្ត យើងត្រូវពិនិត្យពិចារណា
ស្វែងរកមិត្តណាដែលថ្លៃថ្លា ឲ្យការសិក្សារីកចំរើន។

បញ្ចប់ខ្ញុំសូមលាសិនចុះ បើមានទាស់ខុសឆ្គងសំដី
ត្បិតខ្ញុំនេះមិនមែនកវី សូមមិត្តប្រុសស្រីអភ័យទោស។

ហើយខ្ញុំក៏សូមលើកហត្ថា ប្រណមវាចាថ្លែងបួងសួង
ដល់គុណព្រះរតនត្រៃនៃយើង វត្ថុស័ក្តិសិទ្ធផងក្នុងលោកា។

សូមលោកជួយឲ្យពរឲ្យជ័យ មិត្តទាំងប្រុសស្រីជួបសុខា
ជួបតែរុងរឿងរាល់កិច្ចការ សុខភាពល្អណាអាយុវែង៕

​​​​​​​​​​​ ​​​​​​​ ​​​​​​​​​​​​​​​​​ភំ្នពេញ ឆ្នាំ២០០៣

Thursday, October 14, 2010

1 comment:

  1. កាល​នោះសូម្បី​តែ​សៀវភៅកំរងអនុស្សាវរីយ៌ ក៏​សរសេរ​ជា​កំណាព្យ​ដែរ! ឆ្ងល់ណាស់ ហេតុអ្វីពេលនេះគ្មានគំនិតតែង អញ្ចឹងសោះ។ ខ្ជិល​ណាស់! ព្រោះ​រវល់តែសរសេរព័ត៌មានពេកហ្នឹង ព្រោះ​វា​មាន​ប្រយោជន៌​ជាង។ សង្ឃឹមថា មិត្តភក្តិចាស់ៗរបស់ខ្ញុំ អាចនៅចងចាំខ្លះៗ អំពី​ស្នាដៃ​អស់​នេះ…៕

    ReplyDelete