ឱ!មិត្តសម្លាញ់យ៉ាងរលឹក ឃ្លាតថ្លៃវរមិត្រឆ្ងាយពិតមែន
តែអារម្មណ៌ខ្ញុំនៅតែថ្លែង នឹកស្រីកល្យាណមិនដែលភ្លេច។
មិនដឹងសុខទុក្ខអ្នកយ៉ាងណា? ប្រកបកិច្ចការបានដូចម្តេច?
តែខ្ញុំសង្ឃឹមយ៉ាងប្រាកដ ថាអ្នកមិនខ្សត់ គ្មានទុក្ខព្រួយ។
ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំ ខ្ញុំសូមប្រណមថ្លែងបួងសួង
ទេវតាឆ្នាំថ្មីថែទាំប្អូន និងគ្រួសារស្ងួនសូមសុខសាន្ត។
It's all about my childhood! គឺជាអនុស្សាវរីយ៌កាលពីវ័យក្មេង!
វាចាអ្នកនិពន្ធ
ខ្ញុំមិនដឹងថាខ្លួនខ្ញុំធ្លាប់ជាក្មេងបែបណាទេ គ្រាន់តែបានដឹងថា ខ្ញុំធ្លាប់ចូលចិត្តតែងនិពន្ធតាំងពីចេះសរសេរអក្សរខ្មែរដំបូងមកម្ល៉េះ ។
ខ្ញុំធ្លាប់តែង រឿងព្រេងបុរាណតាំងពីថ្នាក់ទី៤មកម្ល៉េះ (ចាំមានពេលទំនេរ ខ្ញុំនឹងសរសេរឡើងវិញព្រោះនៅចាំខ្លះដែរ) កាលនោះក៏បានយកឲ្យមិត្តភក្តិអានដែរ តែពេលអានហើយគ្មាននរណាសរសើរសោះ ប៉ុន្តែខ្ញុំមិនដែលអាក់អន់ចិត្តឬ បាក់ទឹកចិត្តអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំតែងគិតថា មនុស្សផ្សេងគ្នាតែងមានគំនិតផ្សេងៗពីគ្នា។
ក្រោយមកមិនដឹងថាហេតុអ្វីទេឲ្យតែខ្ញុំជួបនឹងអារម្មណ៌អ្វីថ្មីៗជាពិសេសគឺជួបមិត្តភក្តិថ្មីតែម្តងខ្ញុំតែងតែសរសេរទុកឬ តែងជាកំណាព្យក៏មានដែររហូតមកដល់ពេលចូលមហាវិទ្យាល័យទើបឈប់តែងព្រោះរវល់ពេក។តែមិនដឹងថាសៀវភៅឬក្រដាសកំណាព្យអស់ហ្នឹងទៅណាអស់ហើយទេ។ សង្ស័យតែម៉ាក់យកខ្ចប់អីវ៉ាន់អស់ក៏មិនដឹងព្រោះកាលនោះលក់ចាប់ហ៊ួយនៅផ្ទះផងបើមិនអញ្ចឹងក៏លក់អេតចាយអស់ដែរ)។
ទើបតែប៉ុន្មានថ្ងៃមុនរកឃើញសៀវភៅកំរងអនុស្សាវរីយ៌ចាស់មួយក្បាលដែលស្រមោចយកទៅធ្វើសំបុកក្នុងនោះខ្ញុំក៏បានបើកឃើញក្រដាសកំណាព្យមួយចំនួនផងទើបយកមកចងក្រងទុកកុំឲ្យបាត់ទៀត។
ឱ!មិត្តទាំងឡាយទាំងប្រុសស្រី ដែលមាននិស្ស័យគួររាប់អាន
ខ្ញុំមានចិត្តរំភើបពេញប្រាណ រីករាយហួសប្រមាណមកពីអ្វី?
គឺព្រោះតែរូបពៅនឹមនួន កាន់ស្លាបប៉ាកាខ្លួនក្លែងកវី
ចារនូវអក្ខរាថ្លែងសំដី ផុសពីចិត្តនូវម្ចាស់សៀវភៅ។
ខ្ញុំពិតជាមិនដែលនឹកស្មាន ថាជួបកល្យាណមិត្តប្រុសស្រី
ជាមិត្តល្អពិតដូចស្រម៉ៃ ក៏រៀបរៀងនូវមិត្តកំរង។
សូមមិត្តទាំងអស់ផ្តល់កិត្តិយស ចូលរួមចំពោះការចងក្រង
ឆ្លើយតបនឹងទឹកចិត្តខ្ញុំផង រាប់អានកន្លងដល់គ្រប់គ្នា។
កាលៈទេសៈមិនទៀងទាត់ ថាយើងត្រូវព្រាត់គ្នាពេលណា?
ហើយជួបគ្នាវិញឬយ៉ាងណា? នោះត្រូវរក្សានូវស្សាវរីយ៌។
សូមសន្យាថានឹងខិតខំ រក្សារៀបចំស្មើជីវី
ដូចមិត្តភាពយើងដែលនារី ខំរក្សាពីដើមរៀងមក។
មិត្តទាំងអស់ពិតមានតម្លៃ ធំធេងពេកក្រៃសំរាប់ខ្ញុំ
មិត្តបានរួមចំណែកជួយមុំ សំរេចការក្នុងឆាកជីវិត។
ក្នុងវ័យសិក្សាឬយុវវ័យ សូមមិត្តប្រុសស្រីជួយរិះគិត
វ័យនេះមានន័យសំខាន់ពិត ក្នុងការប្រឹងគិតស្វ័យសិក្សា។
ដូចជាការយើងសេពគប់មិត្ត យើងត្រូវពិនិត្យពិចារណា
ស្វែងរកមិត្តណាដែលថ្លៃថ្លា ឲ្យការសិក្សារីកចំរើន។
បញ្ចប់ខ្ញុំសូមលាសិនចុះ បើមានទាស់ខុសឆ្គងសំដី
ត្បិតខ្ញុំនេះមិនមែនកវី សូមមិត្តប្រុសស្រីអភ័យទោស។
ហើយខ្ញុំក៏សូមលើកហត្ថា ប្រណមវាចាថ្លែងបួងសួង
ដល់គុណព្រះរតនត្រៃនៃយើង វត្ថុស័ក្តិសិទ្ធផងក្នុងលោកា។
សូមលោកជួយឲ្យពរឲ្យជ័យ មិត្តទាំងប្រុសស្រីជួបសុខា
ជួបតែរុងរឿងរាល់កិច្ចការ សុខភាពល្អណាអាយុវែង៕
ភំ្នពេញ ឆ្នាំ២០០៣

វាចាចិត្តកំរងអនុស្សាវរីយ៌

Thursday, October 14, 2010
ជូនចំពោះសុលីនដា (ពេលរៀបចេញទៅប្រទេសអូស្ត្រាលី)
នាងខ្ញុំមិត្តសូមលើកហត្ថា កាន់ស្លាប៉ាកាចារអក្ខរា
ជូនដល់មិត្តភក្តិថ្លើមប្រម៉ាត់ សូមអ្នកសន្តាប់មុនឃ្លាតឃ្លា។
ខ្ញុំសែនរន្ធត់ស្លុតហប្ញទ័យ ពេលដឹងថាថ្លៃត្រូវឃ្លាតឃ្លា
ចង់ឲ្យវេលាបានពន្យា នឹងបានទាមទារអនុស្សា។
តែចិត្តមួយទៀតរុញច្រានខ្ញុំ ថាមាសមុំត្រូវយាត្រា
នឹងអាចជួបជុំក្រុមគ្រួសារ បន្តសិក្សាអនាគតល្អ។
សូមចាំរលឹកស្រុកកំណើត ទោះបីខ្ចាត់ព្រាត់យូរណាស់ន
កម្ពុជាធ្លាប់ផ្តល់សុខបវរ សូមឲ្យបានល្អនៅបរទេស។
សូមអ្នកពុះពារគ្រប់ការងារ ទោះក្តៅរងារយ៉ាងណាម្តេច
ខ្ញុំនៅឯនាយជាទឹកចិត្ត ពេលដែលរូបមិត្តត្រូវការខ្ញុំ។
នឹកដល់រឿងរ៉ាវកាលជួបជួន នៅគ្រាដំបូងជាមួយមុំ
ប្រាំបួនអាអងថ្នាក់សុខុម ព្រោះបំណងខំតែសិក្សា។
មិត្តយើងទាំងក្រុមតែងជុំគ្នា ផ្តោះផ្តងសន្ទនាស្រាយបញ្ហា
តស៊ូពុះពារស្វ័យសិក្សា ទោះជិតឆ្ងាយណាក្តៅរងារ។
ថ្វីត្បិតពេលជួបខ្លីពិតមែន តែយើងអាចស្វែងយល់ចិត្តគ្នា
មិត្តចេះអត់ឱនសាមគ្គីម្គា មារយាទប្ញកពារល្អប្រពៃ។
ចិត្តរឹតតែគិតរឹតរលឹក យប់រាត្រីស្ងាត់១២រោច
ស្អែកខែភទ្របទ១៣រោច ជលនេត្រជោរជោគព្រោះបែកគ្នា។
ខ្ញុំគ្មានវត្ថុស្សាវរីយ៌អ្វី ក្រៅពីចងដៃជាកាព្យា
និងវត្ថុតំណាងពីរអង្គារ សូមមិត្តជួយព្យាយាមរក្សា។
ថ្វីវត្ថុនេះមិនជារបស់ មានតម្លៃខ្ពស់ឬយ៉ាងណា!
តែអត្ថន័យធំជាងបុព្វតា សំរាប់រក្សាមិត្តភាពយើង។
ទោះបីឃ្លាតទៅសូមចងចាំ ដល់មិត្តសម្លាញ់ទាំងក្រុមយើង
មានសុគន្ធា ផានីផង ធារី រ៉ាល្អ មាសសុវ៉ាត។
ដាណែត សុគន្ធាមិនភ្លេច សារ៉ាក់ ស្មី ជានិច្ច និងជាអាទ៌
សកម្មភាពកំប្លែងព្រួយភ័យខ្លាច រីករាយឆ្លៀវឆ្លាតគ្រប់គ្នាផង។
បញ្ចប់ខ្ញុំសូមលើកហត្ថា ប្រណមវាចាថ្លែងបូងសួង
ដល់គុណព្រះរតនត្រៃនៃយើង ជួយថែទាំប្អូននិងគ្រួសារ។
សូមលោកជួយឲ្យពរឲ្យជ័យ នៅលើលោកីយ៌ជួបសុខា
ជួបសំណាងល្អ ឈ្នះកិច្ចការ សុខភាពល្អណាអាយុវែង។
ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០០២
ពីមិត្តសម្លាញ់
អ៊ូ មុំ

មិត្តយល់ចិត្ត
ថ្ងៃមួយដែលបានជួបរូបថ្លៃ ដែលមានអត្ថន័យជានិរន៌
វាសនាបក់ផាត់ណាត់អារម្មណ៌ ថារូបនួនល្អងនៅទីនេះ។
ជួបហើយម្តេចឡើយឆ្លើយចចារ ចារជាអក្ខរាយ៉ាងពិសេស
ថារូបអ្នកអើយកើតទុក្ខម៉្លេះ ខ្ញុំនៅជិតនេះស្រាយបញ្ហា។
ភ្លាមធ្វើឲ្យខ្ញុំសើចសប្បាយ មិនសូវខ្វល់ខ្វាយសោកសោកា
នៅមានរូបអ្នកដែលមេត្តា គ្រប់ពេលត្រូវការប្រាប់ទៅចុះ។

ខំរៀនរស់ខ្លួនឯង
រាល់ថ្ងៃដូចជាមានតែរូប អ្វីៗត្រូវព្រាត់ជារលាយ
ក្នុងចិត្តស្រណោះគ្មានល្ហែល្ហើយ តើថ្ងៃណាឡើយស្បើយឱរា។
ខ្លួនឯងជាមនុស្សធំពេញវ័យ តាំងពីដឹងក្តីមិនដែលណា
ជួបនូវឧបសគ្គផាត់វាសនា ធ្វើឲ្យចិន្តាសែនរន្ធត់។
អ្នកម៉ាក់លោកប៉ាកូននឹកណាស់ តែកូនដឹងច្បាស់មិនរលត់
លោកផ្តល់ទឹកចិត្តថ្លៃបំផុត ឲ្យចិត្តថ្លាមុតនឹងខំប្រឹង។
រូបលោកទាំងពីរតែងគាំពារ ផ្តល់ជាមាគ៌ាដល់រូបខ្ញុំ
តែកូនមិនឡើយស្បើយអារម្មណ៌ ព្រោះកូនរៀនខំរស់ខ្លួនឯង។

ទេសភាពពេលរាត្រីនាមាត់សមុទ្រ
ប្រទាក់ដៃគ្នាក្រោយកេសា សម្លឹងវេហាខ្ពស់សន្លឹម
មានផ្កាយតូចធំរះប៉ប្រិម ពន្លឺត្រចង់ឃើញព្រាកៗ។
នាមាត់គង្គាផ្ទៃសមុទ្រ ងងឹតសូន្យស្លុបមើលមិនយល់
រលកគគ្រាំខ្យល់មកដល់ បក់ផាត់ខ្វើយៗព្រឺកាយា។
នារាត្រីស្ងាត់ខែរនោច មានអំពូលតូចក្នុងសាលា
អង្គុយម្នាក់ឯងក្រោមព្រឹក្សា នៅលើសិលាផ្អែកដើមឈើ។
មានផ្កាយតូចធំរះប៉ប្រិម ពន្លឺត្រចង់ឃើញព្រាកៗ។
នាមាត់គង្គាផ្ទៃសមុទ្រ ងងឹតសូន្យស្លុបមើលមិនយល់
រលកគគ្រាំខ្យល់មកដល់ បក់ផាត់ខ្វើយៗព្រឺកាយា។
នារាត្រីស្ងាត់ខែរនោច មានអំពូលតូចក្នុងសាលា
អង្គុយម្នាក់ឯងក្រោមព្រឹក្សា នៅលើសិលាផ្អែកដើមឈើ។
វាចាចិត្តកំរងអនុស្សាវរីយ៌
ឱ!មិត្តទាំងឡាយទាំងប្រុសស្រី ដែលមាននិស្ស័យគួររាប់អាន
ខ្ញុំមានចិត្តរំភើបពេញប្រាណ រីករាយហួសប្រមាណមកពីអ្វី?
គឺព្រោះតែរូបពៅនឹមនួន កាន់ស្លាបប៉ាកាខ្លួនក្លែងកវី
ចារនូវអក្ខរាថ្លែងសំដី ផុសពីចិត្តនូវម្ចាស់សៀវភៅ។
ខ្ញុំពិតជាមិនដែលនឹកស្មាន ថាជួបកល្យាណមិត្តប្រុសស្រី
ជាមិត្តល្អពិតដូចស្រម៉ៃ ក៏រៀបរៀងនូវមិត្តកំរង។
សូមមិត្តទាំងអស់ផ្តល់កិត្តិយស ចូលរួមចំពោះការចងក្រង
ឆ្លើយតបនឹងទឹកចិត្តខ្ញុំផង រាប់អានកន្លងដល់គ្រប់គ្នា។
កាលៈទេសៈមិនទៀងទាត់ ថាយើងត្រូវព្រាត់គ្នាពេលណា?
ហើយជួបគ្នាវិញឬយ៉ាងណា? នោះត្រូវរក្សានូវស្សាវរីយ៌។
សូមសន្យាថានឹងខិតខំ រក្សារៀបចំស្មើជីវី
ដូចមិត្តភាពយើងដែលនារី ខំរក្សាពីដើមរៀងមក។
មិត្តទាំងអស់ពិតមានតម្លៃ ធំធេងពេកក្រៃសំរាប់ខ្ញុំ
មិត្តបានរួមចំណែកជួយមុំ សំរេចការក្នុងឆាកជីវិត។
ក្នុងវ័យសិក្សាឬយុវវ័យ សូមមិត្តប្រុសស្រីជួយរិះគិត
វ័យនេះមានន័យសំខាន់ពិត ក្នុងការប្រឹងគិតស្វ័យសិក្សា។
ដូចជាការយើងសេពគប់មិត្ត យើងត្រូវពិនិត្យពិចារណា
ស្វែងរកមិត្តណាដែលថ្លៃថ្លា ឲ្យការសិក្សារីកចំរើន។
បញ្ចប់ខ្ញុំសូមលាសិនចុះ បើមានទាស់ខុសឆ្គងសំដី
ត្បិតខ្ញុំនេះមិនមែនកវី សូមមិត្តប្រុសស្រីអភ័យទោស។
ហើយខ្ញុំក៏សូមលើកហត្ថា ប្រណមវាចាថ្លែងបួងសួង
ដល់គុណព្រះរតនត្រៃនៃយើង វត្ថុស័ក្តិសិទ្ធផងក្នុងលោកា។
សូមលោកជួយឲ្យពរឲ្យជ័យ មិត្តទាំងប្រុសស្រីជួបសុខា
ជួបតែរុងរឿងរាល់កិច្ចការ សុខភាពល្អណាអាយុវែង៕
ភំ្នពេញ ឆ្នាំ២០០៣
ខ្ញុំមានចិត្តរំភើបពេញប្រាណ រីករាយហួសប្រមាណមកពីអ្វី?
គឺព្រោះតែរូបពៅនឹមនួន កាន់ស្លាបប៉ាកាខ្លួនក្លែងកវី
ចារនូវអក្ខរាថ្លែងសំដី ផុសពីចិត្តនូវម្ចាស់សៀវភៅ។
ខ្ញុំពិតជាមិនដែលនឹកស្មាន ថាជួបកល្យាណមិត្តប្រុសស្រី
ជាមិត្តល្អពិតដូចស្រម៉ៃ ក៏រៀបរៀងនូវមិត្តកំរង។
សូមមិត្តទាំងអស់ផ្តល់កិត្តិយស ចូលរួមចំពោះការចងក្រង
ឆ្លើយតបនឹងទឹកចិត្តខ្ញុំផង រាប់អានកន្លងដល់គ្រប់គ្នា។
កាលៈទេសៈមិនទៀងទាត់ ថាយើងត្រូវព្រាត់គ្នាពេលណា?
ហើយជួបគ្នាវិញឬយ៉ាងណា? នោះត្រូវរក្សានូវស្សាវរីយ៌។
សូមសន្យាថានឹងខិតខំ រក្សារៀបចំស្មើជីវី
ដូចមិត្តភាពយើងដែលនារី ខំរក្សាពីដើមរៀងមក។
មិត្តទាំងអស់ពិតមានតម្លៃ ធំធេងពេកក្រៃសំរាប់ខ្ញុំ
មិត្តបានរួមចំណែកជួយមុំ សំរេចការក្នុងឆាកជីវិត។
ក្នុងវ័យសិក្សាឬយុវវ័យ សូមមិត្តប្រុសស្រីជួយរិះគិត
វ័យនេះមានន័យសំខាន់ពិត ក្នុងការប្រឹងគិតស្វ័យសិក្សា។
ដូចជាការយើងសេពគប់មិត្ត យើងត្រូវពិនិត្យពិចារណា
ស្វែងរកមិត្តណាដែលថ្លៃថ្លា ឲ្យការសិក្សារីកចំរើន។
បញ្ចប់ខ្ញុំសូមលាសិនចុះ បើមានទាស់ខុសឆ្គងសំដី
ត្បិតខ្ញុំនេះមិនមែនកវី សូមមិត្តប្រុសស្រីអភ័យទោស។
ហើយខ្ញុំក៏សូមលើកហត្ថា ប្រណមវាចាថ្លែងបួងសួង
ដល់គុណព្រះរតនត្រៃនៃយើង វត្ថុស័ក្តិសិទ្ធផងក្នុងលោកា។
សូមលោកជួយឲ្យពរឲ្យជ័យ មិត្តទាំងប្រុសស្រីជួបសុខា
ជួបតែរុងរឿងរាល់កិច្ចការ សុខភាពល្អណាអាយុវែង៕
ភំ្នពេញ ឆ្នាំ២០០៣
Subscribe to:
Posts (Atom)