ឱ!មិត្តសម្លាញ់យ៉ាងរលឹក ឃ្លាតថ្លៃវរមិត្រឆ្ងាយពិតមែន
តែអារម្មណ៌ខ្ញុំនៅតែថ្លែង នឹកស្រីកល្យាណមិនដែលភ្លេច។
មិនដឹងសុខទុក្ខអ្នកយ៉ាងណា? ប្រកបកិច្ចការបានដូចម្តេច?
តែខ្ញុំសង្ឃឹមយ៉ាងប្រាកដ ថាអ្នកមិនខ្សត់ គ្មានទុក្ខព្រួយ។
ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំ ខ្ញុំសូមប្រណមថ្លែងបួងសួង
ទេវតាឆ្នាំថ្មីថែទាំប្អូន និងគ្រួសារស្ងួនសូមសុខសាន្ត។
It's all about my childhood! គឺជាអនុស្សាវរីយ៌កាលពីវ័យក្មេង!
វាចាអ្នកនិពន្ធ
ខ្ញុំមិនដឹងថាខ្លួនខ្ញុំធ្លាប់ជាក្មេងបែបណាទេ គ្រាន់តែបានដឹងថា ខ្ញុំធ្លាប់ចូលចិត្តតែងនិពន្ធតាំងពីចេះសរសេរអក្សរខ្មែរដំបូងមកម្ល៉េះ ។
ខ្ញុំធ្លាប់តែង រឿងព្រេងបុរាណតាំងពីថ្នាក់ទី៤មកម្ល៉េះ (ចាំមានពេលទំនេរ ខ្ញុំនឹងសរសេរឡើងវិញព្រោះនៅចាំខ្លះដែរ) កាលនោះក៏បានយកឲ្យមិត្តភក្តិអានដែរ តែពេលអានហើយគ្មាននរណាសរសើរសោះ ប៉ុន្តែខ្ញុំមិនដែលអាក់អន់ចិត្តឬ បាក់ទឹកចិត្តអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំតែងគិតថា មនុស្សផ្សេងគ្នាតែងមានគំនិតផ្សេងៗពីគ្នា។
ក្រោយមកមិនដឹងថាហេតុអ្វីទេឲ្យតែខ្ញុំជួបនឹងអារម្មណ៌អ្វីថ្មីៗជាពិសេសគឺជួបមិត្តភក្តិថ្មីតែម្តងខ្ញុំតែងតែសរសេរទុកឬ តែងជាកំណាព្យក៏មានដែររហូតមកដល់ពេលចូលមហាវិទ្យាល័យទើបឈប់តែងព្រោះរវល់ពេក។តែមិនដឹងថាសៀវភៅឬក្រដាសកំណាព្យអស់ហ្នឹងទៅណាអស់ហើយទេ។ សង្ស័យតែម៉ាក់យកខ្ចប់អីវ៉ាន់អស់ក៏មិនដឹងព្រោះកាលនោះលក់ចាប់ហ៊ួយនៅផ្ទះផងបើមិនអញ្ចឹងក៏លក់អេតចាយអស់ដែរ)។
ទើបតែប៉ុន្មានថ្ងៃមុនរកឃើញសៀវភៅកំរងអនុស្សាវរីយ៌ចាស់មួយក្បាលដែលស្រមោចយកទៅធ្វើសំបុកក្នុងនោះខ្ញុំក៏បានបើកឃើញក្រដាសកំណាព្យមួយចំនួនផងទើបយកមកចងក្រងទុកកុំឲ្យបាត់ទៀត។
ឱ!មិត្តទាំងឡាយទាំងប្រុសស្រី ដែលមាននិស្ស័យគួររាប់អាន
ខ្ញុំមានចិត្តរំភើបពេញប្រាណ រីករាយហួសប្រមាណមកពីអ្វី?
គឺព្រោះតែរូបពៅនឹមនួន កាន់ស្លាបប៉ាកាខ្លួនក្លែងកវី
ចារនូវអក្ខរាថ្លែងសំដី ផុសពីចិត្តនូវម្ចាស់សៀវភៅ។
ខ្ញុំពិតជាមិនដែលនឹកស្មាន ថាជួបកល្យាណមិត្តប្រុសស្រី
ជាមិត្តល្អពិតដូចស្រម៉ៃ ក៏រៀបរៀងនូវមិត្តកំរង។
សូមមិត្តទាំងអស់ផ្តល់កិត្តិយស ចូលរួមចំពោះការចងក្រង
ឆ្លើយតបនឹងទឹកចិត្តខ្ញុំផង រាប់អានកន្លងដល់គ្រប់គ្នា។
កាលៈទេសៈមិនទៀងទាត់ ថាយើងត្រូវព្រាត់គ្នាពេលណា?
ហើយជួបគ្នាវិញឬយ៉ាងណា? នោះត្រូវរក្សានូវស្សាវរីយ៌។
សូមសន្យាថានឹងខិតខំ រក្សារៀបចំស្មើជីវី
ដូចមិត្តភាពយើងដែលនារី ខំរក្សាពីដើមរៀងមក។
មិត្តទាំងអស់ពិតមានតម្លៃ ធំធេងពេកក្រៃសំរាប់ខ្ញុំ
មិត្តបានរួមចំណែកជួយមុំ សំរេចការក្នុងឆាកជីវិត។
ក្នុងវ័យសិក្សាឬយុវវ័យ សូមមិត្តប្រុសស្រីជួយរិះគិត
វ័យនេះមានន័យសំខាន់ពិត ក្នុងការប្រឹងគិតស្វ័យសិក្សា។
ដូចជាការយើងសេពគប់មិត្ត យើងត្រូវពិនិត្យពិចារណា
ស្វែងរកមិត្តណាដែលថ្លៃថ្លា ឲ្យការសិក្សារីកចំរើន។
បញ្ចប់ខ្ញុំសូមលាសិនចុះ បើមានទាស់ខុសឆ្គងសំដី
ត្បិតខ្ញុំនេះមិនមែនកវី សូមមិត្តប្រុសស្រីអភ័យទោស។
ហើយខ្ញុំក៏សូមលើកហត្ថា ប្រណមវាចាថ្លែងបួងសួង
ដល់គុណព្រះរតនត្រៃនៃយើង វត្ថុស័ក្តិសិទ្ធផងក្នុងលោកា។
សូមលោកជួយឲ្យពរឲ្យជ័យ មិត្តទាំងប្រុសស្រីជួបសុខា
ជួបតែរុងរឿងរាល់កិច្ចការ សុខភាពល្អណាអាយុវែង៕
ភំ្នពេញ ឆ្នាំ២០០៣

វាចាចិត្តកំរងអនុស្សាវរីយ៌

សុលីនដា! ខ្ញុំមិនបានដឹងថា តើកំណាព្យនេះបានធ្លាក់ទៅលើដៃរបស់គេឬអត់? ព្រោះកាលនោះយើងនៅសរសេរសំបុត្រ ទៅមកនៅឡើយមិនទាន់តែចេះប្រើអ៊ីម៉េលទេ ហើយសំបុត្រមួយចំនួនរបស់យើង ក៏បានបាត់ផងដែរ ;)) ៕
ReplyDelete